អំពីយើង | KHMER NATIONAL LIBERATION FRONT

អំពីយើង

រណសិរ្សរំដោះជាតិខ្មែរ បង្កើតជាផ្លូវការនៅប្រទេស ដាណឺម៉ាក នៅថ្ងៃទី ១២ខែ ធ្នូ ឆ្នាំ ២០១២។
រណសិរ្សរំដោះជាតិខ្មែរ មានអក្សរកាត់ រ.ស.រ.ជ.ខ​ មានរូប​ សញ្ញាព្រះបាទជ័យវរ្ម័នទី៧ ពណ៌សំរឹទិ្ឋ​កំពុងគង់តាំង សមាធិខាងមុខ ស្លឹកពោធិ៍​ពណ៌បៃតង ​នៅចំកណ្តាល​រង្វង់​ ពណ៌លឿង ​ដោយមាន​អក្សរ​​ព្រះបាទ​ជ័យវរ្ម័នទី៧​ ពណ៌ស នៅខាងក្រោម​ និងអមសងខាង​រង្វង់ដោយ​​កម្រង​គួរស្រូវ
ពណ៌ខៀវ​ ដែល​មាន​​អក្សរកាត់ រ.ស.រ.ជ.ខ​ នៅចំកណ្តាល។

រណសិរ្សរំដោះជាតិខ្មែរ មានទីស្នាក់ការកណ្តាលនៅ ប្រទេសដាណឺម៉ាក បើក​ប្រតិបត្តិ​ការងារជាផ្លូវការ ​ ​ក្នុងទំព័រប្រវត្តិសាស្រ្តជាតិខ្មែរ ​​និង​អន្តរជាតិ មាន​ប្រសិទ្ឋភាព​​ចាប់ពី​​​​​​​ថ្ងៃ​
ទី​១២​ ខែ​​​ធ្នូ ឆ្នាំ​​​​​​​​​២០​១២​ ​​នេះតទៅ។ ​រណ​សិរ្ស​​​រំដោះ​ជាតិខ្មែរ អនុវត្ត​ភារកិច្ច ​សិទិ្ឋ សមត្ថកិច្ច​ដឹកនាំស្របតាម​លក្ខន្តិកៈ​ បទបញ្ជាផ្ទៃ​ក្នុង និងលិខិត​ឯក​ត​ ភូត។

រណសិរ្សរំដោះជាតិខ្មែរ គឺជាកម្លាំង​ខ្មែរអ្នកស្នេហាជាតិ​ ខ្មែរអ្នកប្រជាធិបតេយ្យ​ពិតប្រាកដ ​ដែល​​ធ្វើ ប្រតិ​បត្តិ​​​ការ​​​​​​ ​​​ដោយសហ ការ​​​​ជា​​មួយ​ប្រទេស​ ប្រជាធិបតេយ្យជាមិត្ត ​សហការជាមួយ
អន្តរជាតិ​ និង​អង្គការ​សហ​ប្រជាជាតិ​​ ក្នុងបេសកកម្មរំដោះ ជាតិសាសនានិងប្រជាជាតិខ្មែរ អោយមាន ឯករាជ្យ ​សន្តិភាព សិទិ្ឋសេរីភាព និងប្រជាធិបតេយ្យ​​ពិត​ប្រាកដ​​​ ពី​អាណា​និគម​​
យួនឈ្លានពាន និងគណបក្ស​ប្រជាជនកម្ពុជា ហ៊ុន សែន ព្រមទាំង​ស្វែងរក​ យុត្តិធម៌​​​​ជូនប្រជាពលរដ្ឋ​ខ្មែរ​ ​ដោយឈរលើមូលដ្ឋាន​ច្បាប់អន្តរជាតិ ​សន្ឋិសញ្ញាទីក្រុង​ប៉ារីស និង​សិទិ្ឋជា​
ខ្មែរ​ម្ចាស់ប្រទេស។ រណសិរ្សរំដោះជាតិខ្មែរនឹងអនុវត្តដូចតទៅ៖

ក. រួបរួមសាមគ្គីខ្មែរ និងបង្រួបបង្រួមខ្មែរទាំងអស់ ទាំងក្នុង ប្រទេសនិងក្រៅ​ប្រទេស នៅ​លើពិភព​លោក ​ដែល​ចង់បាន ឯករាជ្យសន្តិភាព សេរីភាព និង​ប្រជាធិបតេយ្យ​​ពិតប្រាកដ។

ខ. ប្តឹងនិងថ្កោលទោសឧក្រិដ្ឋជន គណបក្សប្រជាជនកម្ពុជា និងជនផ្តាច់ការ ​ហ៊ុន សែន​ ដែល​បាន​នឹងកំពុងប្រព្រឹត្តិបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិនៅកម្ពុជា ដូចជាករណីខ្មែរស្លាប់ ក្នុងផែនការ ក៥ បណ្តេញ​ពលរដ្ឋពីលំនៅដ្ឋាននិងរឹបអូសដីធ្លី ព្រមទាំងខ្មែរស្លាប់នៅស្ពាន កោះពេជ្រ។ល។ ​ជាពិសេស ​វែក​​មុខ​ឧក្រិដ្ឋជន​​ និងប្រទេសពាក់ព័ន្ឋក្នុង ការប្រល័យពូជសាសន៍ខ្មែរ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(របបខ្មែរក្រហម)​​ ​មក​កាត់​ទោស​នៅតុលាការអន្តរជាតិ​​។ ​

គ. ប្តឹងនិងថ្កោលទោសដល់ឧក្រិដ្ឋជនក្នុងជួរ​គណ​បក្ស​ប្រជាជន​​​កម្ពុជា​​​ និង​ជន​ផ្តាច់ការ​ ហ៊ុន ​សែន​ ដែលបាននឹងកំពុងបំរើក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន រំលោភបំពាន​កិច្ច​​​​ព្រម​ព្រៀង​ទី ក្រុងប៉ារីស និងរំលោភ សិទិ្ឋមនុស្ស​។

ឃ. ប្តឹងនិងថ្កោលទោសប្រទេសវៀតណាម ដែលបាននឹង កំពុងរំលោភកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និងឈ្លានពានប្រទេសកម្ពុជា​​​ ។

រណសិរ្សរំដោះជាតិខ្មែរ មិនទទួលស្គាល់ រដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយ​ គណបក្ស​ប្រជាជន​ កម្ពុជា និងជនផ្តាច់ការ ហ៊ុន សែន អាយ៉ងយួន និង​បដិសេធវត្តមាន គណបក្ស ​ប្រជាជនកម្ពុជា ​នៅប្រទេស​កម្ពុជា​ព្រោះថា៖​

ក. គណបក្សប្រជាជនកម្ពុជា គឺជាអតីតបក្សបដិវត្តប្រជាជន កម្ពុជាដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៥១​ ដោយបក្ស កុម្មុយ​និស្ត​ឥណ្ឌូចិន ដឹកនាំដោយវៀតណាម ហូ ជី មិញ
ដែលបានរួម​ចំណែក​ប្រព្រឹត្តិ​​ឧក្រិដ្ឋ​កម្ម​​សម្លាប់​ខ្មែរក្នុងរបកម្ពុជា​ ប្រជាធិប​តេយ្យកន្លងមក​។​​​

ខ​.​​​គណបក្សប្រជាជនកម្ពុជា និង​ជន​ផ្តាច់​ការ​ ​ហ៊ុន ​សែន​​ ​​​​​ត្រូវបាន​ចាត់តាំង ដោយ ប្រទេសវៀតណាម និងបន្តសម្លាប់ខ្មែរ ដោយចោទ​ថា ប៉ុល ពត ​ឬ​ ខ្មែរ​ក្រហម​​ ជាពិសេស​សម្លាប់ខ្មែរ​​​​​
ក្នុងផែនការ ក៥ អំឡុង​ពេលវៀត​ណាមឈ្លានពាន ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩។ គ. ​​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំដោយជនផ្តាច់ការ ហ៊ុន សែនបានធ្វើ​រដ្ឋ​ប្រហារ​​​ដណ្តើ
ម​អំណាច​កាលពី​ថ្ងៃ៥-៦ ខែកក្កដាឆ្នាំ​១៩៩៧​​ និងបាន​ប្រព្រឹត្តិបទឧក្រិដ្ឋ សម្លាប់​ខ្មែរ​ជា​បន្ត​បន្ទាប់ ​ព្រមទាំង​រំលោភ​សិទិ្ឋមនុស្ស​រហូតមកដល់​បច្ចុប្បន្ននេះ​។

រណសិរ្សរំដោះជាតិខ្មែរ​ នឹង​ទាមទារ​លើឆាកជាតិ និង​ជាពិសេសអន្តរជាតិ​​ មិន​អោយ​ទទួល​ស្គាល់​ រដ្ឋាភិបាល​​ខ្មែរ​​​បច្ចុប្បន្ន​​​​​ ដែលដឹកនាំដោយ គណបក្ស​ប្រជាជន​​កម្ពុជា និងជនផ្តាច់ការ​ហ៊ុន សែន ​អាយ៉ងយួន។ ​រណសិរ្សរំដោះជាតិខ្មែរទាមទារអន្តរជាតិ និងអង្គការសហប្រជាជាតិ អោយ​​​​​​ប្រកាស
ភាពអាសន្ន​មួយ​នៅកម្ពុជា​​ជាបន្ទាន់​ ព្រមទាំងដាក់កងកម្លាំង​ អង្គការសហប្រជាជាតិ​ ឬ​កម្លាំង​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា។​ រណសិរ្ស​រំដោះ​ជាតិខ្មែរ ទាមទារអោយ​បង្កើត​ រដ្ឋាភិបាល
ខ្មែរបណ្តោះអាសន្ន​មួយ ​​ ដើម្បី​ចាត់វិធានការ​អោយ​មាន ប្រសិទ្ឋភាព​​ធានា​នូវការ​​​អនុវត្ត​សន្ឋិសញ្ញា​​​ទីក្រុងប៉ារីស ​ស្តីពី​ បញ្ហា​​កម្ពុជាអោយបានសំរេច ​ជោគជ័យ​និង​ត្រឹមត្រូវនិង ទទួលស្គាល់​ រដ្ឋា​ភិបាលខ្មែរ​​​​ដែល​បង្កើត ​នៅក្រៅ​ប្រទេស​ ជា​រដ្ឋាភិបាល​​ខ្មែរ បណ្តោះ​អាសន្ន​នៅ​កម្ពុជា។

រណសិរ្សរំដោះជាតិខ្មែរ នឹងទាមទារអង្គការ សហប្រជាជាតិ និងអន្តរជាតិចាត់វិធានការ អោយមាន​ប្រសិទ្ឋភាព ​ចំពោះ​វត្តមាន​​ឈ្លានពាន របស់វៀតណាម នៅកម្ពុជា ដោយទាមទារ
អោយ​កងទ័ពវៀតណាម ​​ដែល​ស្លៀកពាក់ឯក​សណ្ឋាន​​​ និង​កងទ័ពវៀតណាមដែល​ស្លៀកពាក់ស៊ីវិល ជំនាញការ និង​ភ្នាក់ងារ​ស៊ីវិល ​នៅ​ក្នុង​ជួរ​គណបក្ស​​​ប្រជាជន​កម្ពុជានិងនៅ
ក្នុងប្រទេសកម្ពុជា ​​ដកចេញ​ពីប្រទេសកម្ពុជាជាបន្ទាន់។

រណសិរ្សរំដោះជាតិខ្មែរ មានកាតព្វកិច្ច​ និងភារកិច្ច​អនុវត្តសេចក្តីប្រកាស​​នេះ សំ​​​​រេច​ចូលជាធរមាន​ មានប្រសិទ្ឋភាព​បំផុតចាប់ពីថ្ងៃចុះហត្ថលេខានេះ​រហូត​បាន​សំរេចជោគជ័យជាស្ថាពរ។

អំពីប្រធានរណសិរ្សរំដោះជាតិខ្មែរ

លោក សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ​ ដែល​មានទីស្នាក់ការកណ្តាល នៅប្រទេសដាណឺម៉ាក បានចាប់ប្រតិបត្តិការការងារ ជាផ្លូវការនៅថ្ងៃទី ១២ខែធ្នូ
ឆ្នាំ២០១២។ លោក សម សេរី មានដើមកំណើតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាកូនអតីតអ្នកតស៊ូ ជាមួយយួនឈ្លានពាន នៅជំរំបក្សីចាំក្រុងតាមជាយ ដែនខ្មែរ ថៃ ក្នុងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរដឹក នាំដោយលោក សឺន សាន។ ខ្សែស្រឡាយ ជីតារបស់
លោក សម សេរី ម្នាក់ជាទាហានក្នុងរបប លន់ លន់ ត្រូវបានវៀតកុងសម្លាប់ និងអ៊ុំប្រុសឈ្មោះ កែវ ឡាចភរិយា និងកូន ត្រូវបានស្លាប់ក្នុងសមរភូមិ ពេលដែល ទើបប្រយុទ្ឋជាមួយយួន ក្នុងអំឡុងទសវត្ស៨០។

ជីតាម្នាក់ឈ្មោះ ត្រោក ហ៊ៀង ត្រូវទាហាន ហ៊ុនសែន បាញ់ សម្លាប់នៅ លើផ្ទះ។ លោក សម សេរី បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យច្បាប់និងសេដ្ឋកិច្ចនៅ
ប្រទេសខ្មែរនៅឆ្នាំ២០០២ និងបានបន្តថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ វែនឡែន។

លោកបានបញ្ចប់ ការសិក្សាថ្នាក់ភាសានៅប្រទេស ដាណឺម៉ាក និងបន្តការសិក្សា នៅសកលវិទ្យាល័យ កូផែនហេកែនប៊ីស៊ិនីសស្គូល ថា្នក់នយោបាយអន្តរជាតិ
និងពាណិជ្ជកម្មអន្តរជាតិ នៅប្រទេសដាណឺម៉ាក។

លោក សម សេរី បានដើរតួរនាទីយ៉ាងសកម្មក្នុងការ តស៊ូស្វែងរកសិទិ្ឋសេរីភាព សន្តិភាពនិងលិទិ្ឋប្រជាធិប តេយ្យពិតប្រាកដ ជូន ជាតិសាសនានិងប្រជាជាតិខ្មែរ
រហូតដល់រដ្ឋាភិបាល ផ្តាច់ការអាយ៉ងយួនតាមប្រម៉ាញ់ ចាប់នៅក្នុងប្រទេសខ្មែរ។ ឆ្នាំ២០០៥ លោកបានភៀស ខ្លួនមកជ្រកកោណ នៅប្រទេសថៃនៅទីនោះលោកបាន ជួយបណ្តុះបណ្តាល ប្រជាពលរដ្ឋខ្មែរមាននិសិ្សត និងព្រះសង្ឃអោយយល់ដឹង ពីភាពជាអ្នកដឹកនាំនិងប្រជាធិប

តេយ្យ។ នៅប្រទេសថៃ លោកបានជួបជាមួយ លោក សោម ឯក ដែលជាអតីតអ្នកតស៊ូក្នុងជួររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ លោក សោម ឯក ជាអ្នករងគ្រោះ
ជាប់ក្នុងពន្ឋនាគារដោយសារតែ គាត់បានជូនលោក សម សេរី រត់គេចចេញពីប្រទេសខ្មែរ ពីការតាមចាប់ របស់បក្សពួក ហ៊ុន សែន និងយួន។

លោក សម សេរី ជាអ្នកបកប្រែអោយលោក ប្រែដលី ខក ក្នុងរឿង ឃាតករសម្បនិមិត្ត និងនរណាសម្លាប់ជាវិជ្ជា។ លោកជាអតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យវែនឡែន និង
ជាអតីត នាយកវិទ្យាស្ថានអន្តរ ជាតិដើម្បីអភិវឌ្ឍន៌ ធនធានមនុស្សដែល ជាសាខារបស់សាកលវិទ្យាល័យវែនឡែន។

លោកធ្លាប់បានធ្វើជាគ្រូបង្រៀន តាមសាលា ឯកជនមួយចំនួនដូចជា វិទ្យាស្ថានញូវយ៉ក វិទ្យាស្ថាន
ញូវតុនធីឡាយ វិទ្យាស្ថានហេឡូ អេភីអាយអែស និង ជាអ្នកគ្រប់គ្រងនៅ វិទ្យាស្ថានញូវយ៉ក។ លោកបានធ្វើសិក្ខាសាលា បណ្តុះបណ្តាលពីភាពជាមេដឹកនាំ នយោបាយជាតិនិងអន្តរជាតិ និងលិទិ្ឋប្រជាធិបតេយ្យដល់និស្សិត ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរ។

លោកបានសរសេរសៀវភៅ ៣ក្បាលដែលផ្សព្វផ្សាយជាសាធារណៈគឺសៀវភៅប្ញសគល់ ៧មករា និងសៀវភៅមេដឹកនាំជាតិខ្មែរ ភាគ១ និងភាគ២ ដែលសៀវភៅ ទាំងអស់នេះត្រូវបាន បិទនិងហាមឃាត់ រារាំងដោយរដ្ឋាភិបាលផ្តាច់ការហ៊ុន សែន និងយួនកុម្មុយនិស្ត ក្នុងនោះលោកក៏បាន សរសេរជាខិតប័ណ្ណ ផ្សព្វផ្សាយដល់កូនខ្មែរអោយយល់ ដឹងពីសង្គម និងនយោបាយផងដែរ តែត្រូវរដ្ឋាភិបាល បានតាមចាប់និងប្រម៉ាញ់ដល់ អ្នកដែលអានសៀវភៅ
និងខិតប័ណ្ណបន្តបន្ទាប់។ ពេលនេះលោក សម សេរី បានទទួលសិទ្ធិជ្រកកោណ នយោបាយនៅប្រទេសដាណឺម៉ាក នៅឆ្នាំ២០១០ នៅទីនេះ លោកបានសរសេរសៀវភៅ ជាភាសាអង់គ្លេស មានចំណងជើងថា អាថ៌កំបាំងរបស់ខ្មែរ បានផ្សព្វផ្សាយទៅអន្តរជាតិ។

នៅប្រទេសដាណឺម៉ាក លោកនៅតែបន្តការតស៊ូដើម្បីស្វែង រកសិទិ្ឋសេរីភាព សន្តិភាពនិង ប្រជាធិបតេយ្យជូន ប្រជាពលរដ្ឋខ្មែរ រហូតលោកបានជួប ជាមួយសមាជិក សភាលោកម៉ែខិល អូស្រុបចនស៊ននៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០១២ និងជួបជាមួយលោក អគ្គរាជទូតប្រចាំ
ប្រទេសថៃលោក ម៉ៃខិល ហែមនិធី វិនធ័រនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ហើយការខិតខំរបស់គាត់ រហូតបានសំរេចជោគជ័យ ក្នុងការបង្កើតជារណសិរ្សរំដោះជាតិខ្មែរ
នេះឡើងជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ។

លោក សម សេរី និងរណសិរ្សរំដោះជាតិខ្មែរ​ គឺជាក្តីសង្ឃឹម របស់ប្រជាជាតិខ្មែរទាំងមូល ក្នុងការរំដោះប្រទេសខ្មែរអោយរួចចេញពីយួននិងពួកផ្តាច់ការហ៊ុន សែន។

Leave a Reply

You must be logged in to post a comment.